ព័ត៌មានថ្មីបំផុត

ក្រុមហ៊ុន Arakawa ផ្ដើម​វាយកម្ទេច អគារ​ប៊ូ​ឌី​ញ “​ស​”

ដោយ: កែវ កល្យាណ ថ្ងៃថ៍ន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ 11,047
សេដ្ឋកិច្ច
ANN ក្រុមហ៊ុន Arakawa ផ្ដើម​វាយកម្ទេច អគារ​ប៊ូ​ឌី​ញ “​ស​”

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Arakawa របស់​ជប៉ុន នា​ព្រឹក​ថ្ងៃទី​១៧ កក្កដា នេះ បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី នឹង​ឈានទៅ​វាយកម្ទេច អគារ​ប៊ូ​ឌី​ញ​”​ស​” ដ៏​ទ្រុឌទ្រោម បន្ទាប់ពី​ពលរដ្ឋ​ម្ចាស់​បន្ទប់ នៃ​អគារ​សហកម្ម​សិទ្ធ​នេះ បានទទួល​ប្រាក់ និង​ចាកចេញ​អស់ហើយ​នោះ​។​

​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​មេអណ្ដើក ក្នុង​ការទិញ​-​លក់ អគារ​ប៊ូ​ឌី​”​ស​” នេះ បាន​ថ្លែងថា ការអភិវឌ្ឍន៍​អគារ​ប៊ូ​ឌី​ញ​ពី​ចាស់​ទ្រុឌទ្រោម​ ​ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ​នៅ​កម្ពុជា នឹងត្រូវ​ប្រើ​ទុន​ប្រមាណ​ពី ៧០-៨០​លាន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម​ថា តាម​គម្រោង​ប្រជាពលរដ្ឋ​រុះរើ​ឥ​វ៉ាន់ ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ឲ្យ​ចប់សព្វគ្រប់ ក្នុង​រយៈពេល​១​ខែ​កន្លះ​, ប៉ុន្តែ​ការងារ​នេះ​ប្រើ​រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា រហូតដល់​ថ្ងៃទី​១៦ កក្កដា​។​

​សូមបញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ «​ស​» មាន​ទីតាំង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៦៤ មាន​ទំហំ​សរុប​ចំនួន ៤៩៣​ឯក​តា និង​មាន​ប្រជាពលរដ្ឋ រស់នៅ​ចំនួន​៤៩៣​គ្រួសារ​។ ទីតាំង​អគារ​នេះ នឹងត្រូវ​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍន៍​ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ មាន​កម្ពស់​២១​ជាន់​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១