ព័ត៌មានថ្មីបំផុត

ក្រុមហ៊ុន​ជីបម៉ុង និង​ដៃគូ​ពី​ប្រទេស​ថៃ គ្រោង​បោះទុន ២៦២​លាន​ដុល្លារ បង្កើត​រោងចក្រ​ស៊ីម៉ងត៍ នៅ​ខេត្តកំពត​

ដោយ: កែវ កល្យាណ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ 12,266
សេដ្ឋកិច្ច
ANN ក្រុមហ៊ុន​ជីបម៉ុង និង​ដៃគូ​ពី​ប្រទេស​ថៃ គ្រោង​បោះទុន ២៦២​លាន​ដុល្លារ បង្កើត​រោងចក្រ​ស៊ីម៉ងត៍ នៅ​ខេត្តកំពត​

​ភ្នំពេញ​៖ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ដៃគូរ​វិនិយោគ​មួយទៀត​ពី​ប្រទេស​ថៃ នឹង​បោះទុន ២៦២​លា​ន​​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ស៊ីម៉ងត៍​ទំនើប​មួយ នៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត នា​ចុងឆ្នាំ ២០១៧ ដែល​រោងចក្រ​ថ្មី​នេះ​មាន​សមត្ថភាព​ផ​លិត​ស៊ីម៉ងត៍ បាន​៥០០​តោន​ក្នុង​១​ថ្ងៃ ។​

 

លោក លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័​ត៌​មួយ​ឯ​ស​ណ្ឋា​គារ​​សូ​​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៥ កក្កដា ម្សិលមិញ​ថា ក្រុមហ៊ុន​មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ទៅលើ​ការអភិវឌ្ឍ​គុ​ណ​ភាព និ​ង​សមត្ថភាព​ធនធានមនុស្ស ដែលជា​មូលដ្ឋាន​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​អភិវឌ្ឍ ។ លោក​បន្ថែមថា  ក្រុមហ៊ុន​កំពុងតែ​ប្រឹ​ង​ប្រែង​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​ដល់​និយោជិត អតិថិជន​ដៃគូ​ពាណិជ្ជកម្ម និង​អ្នកប្រើប្រាស់​ផ​លិ​ផល​គ្រប់គ្នា ក្នុងការ​រួមចំណែក​អ​ភិ​វឌ្ឍ​ ដើម្បី​ឲ្យ​ក​ម្ពុ​ជា​​ទទួលបាន​ជោគជ័យ​និង មោទនភាព ។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បច្ចុប្បន្ន​កំពុងតែ​ផ្ដល់​សេវាកម្ម​ស៊ីម៉ងត៍​រូប អូដ្ឋ និង​គ្រឿងសំណង់​ជាច្រើន​ទៀត ។ ការសម្រេចចិត្ត​ស្ថាបនា​រោងចក្រ​ស៊ីម៉ងត៍​តាមបែប​ទំនើប​មួយ​នាពេលនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​សំណង់ នៅ​កម្ពុជា​ដែល​កាន់​តែមាន​សន្ទុះ​រីកចំរើន ៕


កម្មវិធីទូរទស្សន៍អប្សរាលេខ ១១