ព័ត៌មានថ្មីបំផុត

សម្ដេចនាយក​រដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា បើ​ទោះ​ចាញ់​ហ្ស៊​កដា​នី​៧-០

ដោយ: ដោយ៖ ទេព មង្គ ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧ 13,042
កីឡាជាតិ
ANN សម្ដេចនាយក​រដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា បើ​ទោះ​ចាញ់​ហ្ស៊​កដា​នី​៧-០

​ភ្នំពេញ​៖​បើទោះបី​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​សម្រាប់​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ី​២០១៩(AFC Asian Cup 2019 Final Group Qualifiers )  នៅ​​ពហុកីឡាដ្ឋាន​អន្តរជាតិ King Abdullah II កីឡាករ​ប្រទេស​ហ្ស៊​កដា​នី​ជា​ម្ចាស់ផ្ទះ បាន​យកឈ្នះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ៧-០ ក្ដី (Cambodia -០ vs Jordan-7) ក្ដី ក៍វា​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​អាប់ឱន​នោះទេ ។ ផ្ទុយទៅវិញ​សម្រាប់​សម្ដេចនាយក​រដ្ឋមន្ត្រី វា​ជារឿង​ដែល​គួរ​ឲ្យ​កោតសរសើរ ចំពោះ​សមត្ថភាព​របស់​កីឡាករ​បាល់ទាត់​កម្ពុជា​ទាំងនោះ ។

សម្ដេច​តេ​ជោ​សែន បានលើកឡើង​នៅលើ​ទំព័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្ដេច​ថា “ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយៗ​កីឡាករ​ជ​ម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​បានបង្ហាញ​អោយឃើញ​ពី​ការរីកចម្រើន វិស័យ​កី​ឡា​​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ចាញ់ឈ្នះ​គឺជា​ការធម្មតា “ ។  ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​សម្ដេច​សង្ឃឹម​ថា កីឡាករ​កម្ពុជា​ទាំងនោះ នឹង​ខិតខំ​លេ​ង​អោយ​កាន់តែ​ល្អ​ដើម្បី​ទទួល​ជ័យជំនះ​នៅក្នុង​ការប្រកួត​លើក​ក្រោយ​។

ជាមួយគ្នា​សម្ដេច​ក៍បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ពលរដ្ឋ​កម្ពុជា ដែល​គាំទ្រ​វិស័យ​កីឡា និង​បាន​ជូនពរ​ឲ្យ​កីឡាបាល់ទាត់​ជម្រើសជាតិ​ក​ម្ពុជា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ នាពេលខាងមុខ​ទៀត ៕​


កម្មវិធីទូរទស្សន៍អប្សរាលេខ ១១