ព័ត៌មានថ្មីបំផុត

កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា ពេល​ប្រកួត​ចប់​នៅ​ហ្សកដានី នឹងមិន​មក​កម្ពុជា​ទេ

ដោយ: ANN ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ 13,801
កីឡាជាតិ
ANN កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា ពេល​ប្រកួត​ចប់​នៅ​ហ្សកដានី នឹងមិន​មក​កម្ពុជា​ទេ

កីឡាករ​បាល់ទាត់​ខ្សែប្រយុទ្ធ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ វឌ្ឍនាកា​បាន​ឲ្យ​ដឹងថា រូបគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​តែម្តង ដោយ​នឹងមិន​ត្រលប់មក​កម្ពុជា​សិន​ទេ ក្រោយពេល​បញ្ចប់​ការប្រកួត​រវាង​កម្ពុជា​និង​ហ្សកដានី​នា​សប្តាហ៍​ក្រោយនេះ។

 

កាលពី​ម្ស​ល​មិញ កីឡាករ​ដើមកំណើត​នៅ​ខេត្តកំពត​និង​ជា​កូនប្រុស​របស់​អភិបាល​ខេត្តកំពត​រូបនេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា See u next time my love Cambodia «ជួបគ្នា​ពេល​ក្រោយ កម្ពុជា​ទីស្រលាញ់​របស់​ខ្ញុំ» រួម​នឹង​រូបថត​មួយ​សន្លឹក​ជាមួយ​មិត្ត​រួម​អាជីព​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា២នាក់​ទៀត។ ក្រោយមក មាន​គេ comment សួរថា​តើ​វឌ្ឍនាកា នឹង​មក​កម្ពុជា​វិញ​សិន ឬ ទៅ​ជប៉ុន​តែម្តង ក្រោយ​បញ្ចប់​ការប្រកួត​នៅ​ហ្សកដានី? វឌ្ឍនាកា បាន​ឆ្លើយថា រូបគេ​នឹង​ជិះ​យន្តហោះ ទៅ​ប្រទេស​ជប៉ុន​តែម្តង។

 

សូមបញ្ជាក់ថា កម្ពុជា​ត្រូវ​ប៉ះ ហ្សកដានី នៅ​ថ្ងៃទី ២៨ មីនា ២០១៧ ក្នុង​វគ្គ​ជម្រុះ Asian Cup 2019 ។ កីឡាករ សំណ​ប់​ចិត្ត​របស់​អ្នកគាំទ្រ​កម្ពុជា វឌ្ឍនាកា មិនទាន់បាន​បង្ហាញខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ក្លឹប​នៅ​ប្រទេស​ជប៉ុន នៅឡើយ​ទេ មកដល់ពេលនេះ។ វឌ្ឍនាកា នៅតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត ក្នុងពេល​កម្ពុជា​ជួប​ឥណ្ឌា កាលពី​ថ្ងៃទី ២២ មីនា ដោយ​រកបាន​មួយ​គ្រាប់​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​ល្អ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១