ព័ត៌មានថ្មីបំផុត

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី​

ដោយ: លី សុខម៉ន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,372
សន្តិសុខសង្គម
ANN រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី​

ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល ថ្ងៃទី​១១ មករា នេះ នៅឯ​សាលាខេត្ត​ព្រះសីហនុ ​ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្ដេច​​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អ​ញ្ចើ​ញ​ជា​​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី ខណៈ​អភិបាលរង​ខេត្ត​ចាស់​ត្រូវ​ចូលនិវត្តន៍​។

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ​មានប្រសាសន៍ថា ការបំពេញ​កំលាំង​មន្ត្រី​ដឹកនាំ​ក្នុង​ជួរ​​គណៈ​អភិបាលខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ជួយ​ការងារ​តាម​ផ្នែក​នីមួយៗ ដែល​បច្ចុប្បន្ន​កំណើន​ការងារ​កាន់តែ​មាន​ច្រើនឡើងៗ សម្រាប់​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍន៍​
​ប្រទេសជាតិ តាមរយៈ​ការចូលរួម​បំពេញភារកិច្ច​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​។ ​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ផ្ដាំផ្ញើរ​ដល់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​​ទាំងអស់ ខិតខំ​បំពេញភារកិច្ច​តាម​តួនាទី និង​តាម​មុខងារ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​​សង្គមជាតិ​។

​ជាមួយគ្នា​នោះ ឯកឧត្តម ព្រំ សុខា ក៏បាន​មានប្រសាសន៍​សំណេះសំណាល និង​បានលើកឡើង​អំពី​កំណែ​​ទម្រង់​នៃ​គោលនយោបាយ និង​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​ដំណើរការ​
​ប្រកបដោយ​ភាពជាក់ស្ដែង​ត្រឹមត្រូវ តាម​ស្ថានភាព​វិវត្តន៍​របស់​រាជធានី​ខេត្ត​។​

​សូមបញ្ជាក់ថា ពិធី​នេះ​បានតែងតាំង​ឯកឧត្តម ជាវ វិ​ជ្ជាក់ ជា​អភិបាលរង​ខេត្ត​ថ្មី ជំនួស​ឲ្យ​ឯកឧត្តម សុខ ផន ដែល​ត្រូវ​ចូលនិវត្តន៍ អមដោយ​អភិបាលរង​ខេត្ត​ចំនួន​៦​រូប ដើម្បី​បំពេញភារកិច្ច​ទៅតាម​តួនាទី និង​មុខងារ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕   

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១