ព័ត៌មានថ្មីបំផុត

អគ្គិភ័យ​ស្លាប់​មនុស្ស១៥៨២នាក់ នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៦

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 4,876
សន្តិសុខសង្គម
ANN អគ្គិភ័យ​ស្លាប់​មនុស្ស១៥៨២នាក់ នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៦

អគ្គិភ័យ៣១២០០០លើក​បានកើត​ឡើង​នៅ​ទូទាំងប្រទេស​ចិន​សម្លាប់​មនុស្ស១៥៨២នាក់ របួស ១០៦៥នាក់ នេះ​បើតាម​ក្រសួង​សន្តិសុខ​សាធារណ​ឲ្យ​ដឹង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

ប្រភព​ថា គិត​ជា​ទំហំ​ទឹកប្រាក់​ខាតបង់​មាន​ចំនួន៥៣៧.២លាន​ដុល្លារ។ ចំនួន​អគ្គិភ័យ ចំនួន​មនុស្ស​ស្លាប់​និង​របួស និង​ការខាតបង់​សេដ្ឋកិច្ច​បង្កឡើង​ដោយ​អគ្គិភ័យ​សុទ្ធតែ​កើនឡើង​ច្រើនជាង១០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៥ ។

 

ឆ្លង​ចរន្តអគ្គិសនី ផ្សែង​បារី​និង​ការ​ធ្វេស​ប្រ​ហេស​គឺជា​មូលហេតុ​ចំបង​បង្ក​ឲ្យ​មាន​អគ្គ​ភ័យ នៅ​ប្រទេស​ចិន សម្រាប់​ឆ្នាំ២០១៦ នេះ​បើតាម​ប្រភព​ដដែល៕

ព័ត៌មានទាន់ហេតុការណ៍

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១