ព័ត៌មានថ្មីបំផុត

ការប្រកួត​កីឡាបាល់ទាត់ ពានរ​វង្វាន់ អេ​អឹម​ខេ ២០១៦ សាខា​ទន្លេបាទី​ឈ្នះ សាខា​ខេត្តកណ្ដាល​៣-១

ដោយ: នាង ស្រស់ ថ្ងៃថ៍ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ 7,277
កីឡាជាតិ
ANN ការប្រកួត​កីឡាបាល់ទាត់ ពានរ​វង្វាន់ អេ​អឹម​ខេ ២០១៦ សាខា​ទន្លេបាទី​ឈ្នះ សាខា​ខេត្តកណ្ដាល​៣-១
​រាជធានី​ភ្នំពេញ​៖ ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​រវាង​ក្រុម​កី​ឡករ​បាល់ទាត់​សាខា អេ​អឹម​ខេ ទន្លេបាទី និង កី​ឡករ​មកពី​សាខា​ខេត្តកណ្ដាល នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅនេះ ក្នុង​កម្មវិធី​ពានរង្វាន់​អេ​អឹម​ខេ ២០១៦ ក្រុម​កី​ឡករ មកពី​សាខា​ទេ​ន្លេ​បាទី ទទួលបាន​លទ្ធផល​៣​គ្រាប់ ទល់នឹង ១ គ្រាប់ ។ ពោលគឺ​កី​ឡករ​មកពី​សាខា​ទន្លេបាទី យកឈ្នះ​កី​ឡករ​មកពី​សាខា ខេ​អឹម​ខេ ខេត្តកណ្ដាល​២​គ្រាប់ ។​ ​លោក សួន ពិសី នាយក​ប្រតិបត្តិ​ឥណទាន និង ជា​ប្រធាន​គណកម្មាធិការ​បាល់ទាត់ បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា កម្មវិធី​ពានរង្វាន់​ឆ្នាំនេះ មាន​លក្ខណពិសេស​ជាង​រាល់​ឆ្នាំ ព្រោះ​ឆ្នាំនេះ​ប្រាក់រង្វាន់​លើកទឹកចិត្ត នឹង កើន​ដល់​២​លាន​រៀល ចំពោះ​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ។ លោក បាន​ថ្លែងថា​”​កីឡា​នាំមក នូវ សុខភាព និង មិត្តភាព ។ អេ​អឹម​ខេ យល់ឃើញថា ការបង្កើត​ឲ្យ​មាន​កម្មវិធី​បាល់ទាត់​នេះ​ឡើង ក្នុង​គោលបំណង បង្កើត​ឲ្យ​មាន​ភាព​រីករាយ ស្និទ្ធស្នាល ក្នុង​រង្វង់​គ្រួសារ អេ​អឹម​ខេ ហើយ​ថែមទាំង​ជួយ​ឲ្យ​បុគ្គលិក​មាន​សុខ​ភាពល្អ​ទៀតផង​”​។​ ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ថា កម្មវិធី​ប្រកួត​បាល់ទាត់​ដើម្បី​ដណ្ដើម​ពានរង្វាន់ អេ​អឹម​ខេ នៃ ឆ្នាំ​២០១៦ បានចាប់ផ្ដើម​កាល ពីថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ​២០១៦ ដែលមាន​ក្រុមកីឡា​សរុប​ចំនួន ៣១​ក្រុម​មកពី​សាខា អេ​អឹម​ខេ ទូទាំងប្រទេស ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ចំណងមិត្តភាព សុខភាព និង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ រវាង​បុគ្គលិក អេ​អឹម​ខេ ទាំងអស់ ។​ ​គួរ​បញ្ជាក់ថា គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី ក្រៅតែពី​ជួយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ ការផ្ដល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប អេ​អឹម​ខេ តែងតែ​បង្កើត​បរិ​យ​យា​កាស​សប្បាយរីករាយ​ដល់​បុគ្គលិក​របស់ខ្លួន​ជាច្រើន​មានដូចជា ៖ ការកសាង​ក្រុមការងារ ការចូលរួម​ក្នុង​សកម្មភាព​សង្គម​នានា និង ជាពិសេស​ការលើកទឹកចិត្ត​បុគ្គលិក ទាំងអស់​ឲ្យ​ចូលរួម​លេង​កីឡា ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​លើកកម្ពស់​សុខមាលភាព​។ ហើយ​សម្រាប់​កម្មវិធី​ពានរង្វាន់​បាល់ទាត់ អេ​អឹម​ខេ បាន​បង្កើត​កាលពី​ឆ្នាំ​២០១០ ។ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៦​ឆ្នាំ​មកហើយ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១