ព័ត៌មានថ្មីបំផុត

ANN FC ចាញ់ Cambodia Beer ក្នុង​លទ្ធផល៥-៤ ក្រោយ​ប្រកួត​ដ៏​ស្វី​ត​ស្វា​ញ

ដោយ: ANN ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦ 22,242
កីឡាជាតិ
ANN ANN FC ចាញ់ Cambodia Beer ក្នុង​លទ្ធផល៥-៤ ក្រោយ​ប្រកួត​ដ៏​ស្វី​ត​ស្វា​ញ

ក្រុមបាល់ទាត់ Cambodia Beer បាន​យកឈ្នះ​លើ​ក្រុមបាល់ទាត់ ANN FC ក្នុង​លទ្ធផល ៥ទល់នឹង៤ ក្រោយ​ឆ្លងកាត់​ការប្រកួត៩០នាទី នៅ​ទីលាន​បាល់ទាត់​វេស​ស្ទឺ​ន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៦ មិថុនា ២០១៦។

លោក សា​រួន អនុប្រធាន​ក្រុមបាល់ទាត់​​របស់​ ANN FC បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​មាន​លក្ខណៈ​ស្វី​ត​ស្វា​ញ ដោយ​ក្រុម​ទាំងពីរ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព។ លោក​បាន​បន្តទៀតថា ដំបូង​ឡើយ​ទម្រង់​លេង​របស់ ANN FC គឺ​ការពារ ជាជាង​ប្រយុទ្ធ ខណៈដែល Cambodia Beer បាន​វាយ​សម្រុក​យ៉ាងខ្លាំង រហូតដល់​ក្រុម​ Cambodia Beer បាន​នាំ​មុខមុន១គ្រាប់។ ប៉ុន្តែ​ក្រោយមកទៀត ANN FC បាន​កែប្រែ​ទម្រង់​លេង​វិញ ដោយ​សម្រុក​វិញ​ទើប​រកបាន​មួយ​គ្រាប់​វិញ​ស្មើ។ បន្ទាប់មកទៀត ក្រុម​ទាំង​ពីរបាន​សុ​ត​បញ្ចូល​ទី​បន្ថែមទៀត​ទៅវិញទៅមក រហូតដល់​លទ្ធផល ៥ទល់នឹង៤។

ទោះបីជា​ចាញ់​ក្នុង​ពេលនេះ​ក៏ដោយ លោក សា​រួន បាន​បញ្ជាក់ថា ទុកជា​បទពិសោធន៍​ដើម្បី​ទទួលបាន​ជ័យជំនះ​នាពេល​ក្រោយ ដោយ​ក្រុម ANN FC នឹង​ប្រឹងប្រែង​ហាត់​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។

គួរ​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ក្រុម​ទាំងពីរ​បាន​ប្រកួត​ជាមួយគ្នា ហើយ​វា​គ្រាន់តែ​ជាការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ៕

 

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១