ព័ត៌មានថ្មីបំផុត

កីឡាក​ថៃ មក​ដណ្តើម​ខ្សែក្រវ៉ាត់ Naga World ចុង​សប្តាហ៍​នេះ នៅ​សង្វៀន​ទូរទស្សន៍​អប្សរា​

ដោយ: នាង ស្រស់ ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦ 18,190
កីឡាជាតិ
ANN កីឡាក​ថៃ មក​ដណ្តើម​ខ្សែក្រវ៉ាត់ Naga World ចុង​សប្តាហ៍​នេះ នៅ​សង្វៀន​ទូរទស្សន៍​អប្សរា​

​នៅ​ថ្ងៃទី​២៥ មិថុនា ចុង​សប្តាហ៍​នេះ កីឡា​កជើង​ខ្លាំង​របស់​ប្រទេស​ថៃ Kheav Ba នឹង​មកជួប​ប្រកួត​ជាមួយ​ជាមួយ​កីឡាក​កម្ពុជា សែន រ៉ា​ដេ​ត ដើម្បី​ដណ្តើមយក​ខ្សែក្រវ៉ាត់ Naga World ឯ​សង្វៀន​ទូរទស្សន៍​អប្សរា ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

​ថ្លែង​ក្នុង​សន្និសីទ​កាលពី​ព្រឹក​មិញ ឯកឧត្តម តែ មឿ​ន ប្រធាន​សហភាព​សហព័ន្ធ​កីឡា​កម្ពុជា បាន​លើកឡើងថា នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដណ្តើម​ខ្សែក្រវ៉ាត់ ។ ក្រៅពី​គូ​ដណ្តើម​ខ្សែក្រវ៉ាត់​នេះហើយ ក៏​នៅមាន​គូ​ពិសេស​ចំនួន​៥​គូ​ទៀត នឹង​មកជួប​គ្នា​នៅលើ​សង្វៀន​ទូរទស្សន៍​អប្សរា​នេះ​ផងដែរ។​

​ឯកឧត្តម ស៊ាន វិសុទ្ធ អគ្គនាយក​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ ក៏បាន​ផ្តាំផ្ញើ​ទៅដល់​កីឡាក​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ សូម​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើមយក​ជ័យជំនះ ក្នុងនោះ​ក៏ត្រូវ​គោរព​នូវ​លក្ខខណ្ឌ​នៃ​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ។​

​សូមបញ្ជាក់ថា ការប្រកួត​ជា​មិត្តភាព​លក្ខណៈ​អន្តរជាតិ​ដណ្តើម​ខ្សែក្រវ៉ាត់ Naga World នៅ​សង្វៀន​ទូរទស្សន៍​អប្សរា នៅ​ចុង​សប្តាហ៍​នេះ ក៏មាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​ផងដែរ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១