ព័ត៌មានថ្មីបំផុត

កម្ពុជាឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Asian Cup 2019 ក្រោយឈ្នះ​តៃប៉ិ ២-០ ​

ដោយ: ANN ថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ 16,373
កីឡាជាតិ
ANN កម្ពុជាឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Asian Cup 2019 ក្រោយឈ្នះ​តៃប៉ិ ២-០ ​

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Asian Cup 2019 ហើយ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-០ នៅ​ជើង​ទី​ពី​រលើ​ក្រុម​ភ្ញៀវ​ឆាយ​នី​ស​តៃប៉ិ ប៉ុន្តែ​បើ​សរុប​ទាំងពីរ​ជើង​កម្ពុជា​ឈ្នះ​ដោយ​លទ្ធផល ៤-២ ខណៈ​ជើង​ទី១ស្មើគ្នា ២-២ ។

ការប្រកួត​នៅ​តង់​ទីមួយ ក្រុម​កម្ពុជា​បានផ្តល់​ភាពសប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​ជាង៦ម៉ឺន​នាក់​ដើម្បី​បាន​ហ៊ោ​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី ហុង ផេង តែ​ត​ចូល​របស់​ទី​ឆាយ​នី​ស​តៃប៉ិ នៅ​នាទី​ទី៧ បន្ទាប់ពី​ទទួលបាន​បាល់​លើក​ពី ចាន់ វឌ្ឍនាកា។ តង់​ទីមួយ​នេះ ក្រុម​ភ្ញៀវ​នេះ​ក៏បាន​វាយ​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​មិនអាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បានឡើយ​ដោយ​ខ្សែការពារ​របស់​កម្ពុជា​រឹងមាំ ចូល​តង់​ទី២ អ្នកគាំទ្រ​កាន់តែ​រំភើប​សប្បាយរីករាយ​ខ្លាំង​ថែមទៀត បន្ទាប់ពី​កម្ពុជា​បាន​បន្ត​រក​គ្រាប់​បាល់​បាន១គ្រាប់​ទៀត ដោយ​ការទា​ត់បាល់​ពិន័យ១១ម៉ែត្រ​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម នៅ​នាទី​ទី៦០ បន្ទាប់ពី​អ្នកចាំទី​របស់​ឆាយ​នី​ស​តៃប៉ិ​បង្កកំហុស​នៅ​តំបន់​គ្រោះថ្នាក់។ ចប់​ការប្រកួត​កម្ពុជា​ឈ្នះ២-០ ក្នុង​ជើង​ទី១ ប៉ុន្តែ​សរុប​ទាំង​ជើង​កម្ពុជា​ឈ្នះ៤-២ ។

តាមរយៈ​ជ័យជម្នះ៤-២ ទាំងពីរ​ជើង​ជា​ប្រវត្តិសាស្ត្រ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឡើង​វគ្គ​បន្ត​នៃ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup 2019 ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១