ព័ត៌មានថ្មីបំផុត

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កម្ពុជា តាម​ស្មើ ក្រុម​ម្ចាស់ផ្ទះ​ឆាយ​នី​ស​តៃប៉ិ ២-២

ដោយ: ANN ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦ 17,413
កីឡាជាតិ
ANN ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កម្ពុជា តាម​ស្មើ ក្រុម​ម្ចាស់ផ្ទះ​ឆាយ​នី​ស​តៃប៉ិ ២-២

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ត្រឹម​ស្មើនឹង​ក្រុម​ម្ចាស់ ផ្ទះ​ឆាយ​នី​ស​តៃប៉ិ ដោយ​គ្រាប់​បាល់ ២-២ នៅ​កីឡដ្ឋាន Kaohsiung ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFC Asian Cup 2019 ជើង​ទី១។

២គ្រាប់​របស់​កម្ពុជា​រក​បាន​ខ្សែ ប្រយុទ្ធ កែវ សុខ​ផេង នៅ​នាទី៨ និង ឈិន ឈឿន នៅ​នាទី៣២  ខណៈ២គ្រាប់​របស់​ឆាយ​នី​ស​តៃប៉ិ រកបាន​នៅ​នាទី​ទី៦ និង២៣។ ក្រុម​កម្ពុជា​មានឱកាស​នាំមុខ បន្ទាប់ពី​ទទួលបាន​បាល់​ពិន័យ១១ម៉ែត្រ ប៉ុន្តែ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុត​មិនបាន​សម្រេច ការប្រកួត​នេះ​លោក​អាជ្ញាកណ្តាល​បាន​ចាយ​កាត​លឿង​ជាច្រើន និង​ក្រហម​ពីរ​ក្នុងនោះ​កីឡាករ​កម្ពុជា​ម្នាក់​គឺ ធា​រី ចន្ថា​បិ​ន និង​កីឡាករ​ឆាយ​នី​ស​តៃប៉ិ ម្នាក់​ដែល​បណ្តាល​ឲ្យ​មាន​សភាព​តាន់តឹង​បន្តិច។ ទោះបីជា​យ៉ាងណា លទ្ធផល​ស្មើ២-២ បានធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មានប្រៀប​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​កម្ពុ​ជានា​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦៕ រូបភាពពី Cam-Sport

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១