ព័ត៌មានថ្មីបំផុត

​បញ្ចប់​ការប្រកួត កម្ពុជា​ឈ្នះ ទី​ម័​រ 2-0 ក្នុង​ក្របខណ្ឌ​មិត្តភាព​

ដោយ: ANN ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ 9,334
កីឡាជាតិ
ANN ​បញ្ចប់​ការប្រកួត កម្ពុជា​ឈ្នះ ទី​ម័​រ 2-0 ក្នុង​ក្របខណ្ឌ​មិត្តភាព​

​ក្រោយ​បញ្ចប់​ការប្រកួតផ្លូវ​ការ ក្រុម​កីឡាករ​កម្ពុជា​បាន​យកឈ្នះ ក្រុម​ភ្ញៀវ​មកពី​ប្រទេស​ទី​ម័​រ​ក្នុង​លទ្ធផល ២​ទល់នឹង​០​។​

​ការនាំមក​នូវ​ជ័យជំនះ​នេះ គឺ​នៅ​តង់​ទី​១ ក្នុង​នាទី​ទី​១០ ត្រូវ​កីឡាករ ភួង សុខ​សា​ណា ស៊ុត​ចូល​ភ្លាមៗ​។ ហើយ​សម្រាប់​គ្រាប់​ទី​២ គឺ​នៅ​នាទី​ទី​៤៧ ដោយ​កីឡាករ ឃួន ឡា​បូ​រ៉ាវី ។​

​ក្នុងការ​ប្រកួត​ទាំងពីរ​តង់​នេះ គេ​ឃើញ​ក្រុមទី​ម័​រ ក៏មាន​ឱកាស​ច្រើន​ដែរ ក្នុងការ​ស៊ុត​បញ្ចូល​ទី​កម្ពុជា តែ​មិនអាច​ទៅរួច​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​ជម្រើសជាតិ​របស់​កម្ពុជា​ទាំងអស់ ត្រូវបាន​អបអរ​ដោយ​ក្រុម​អ្នកចូលរួម និង​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​សម្តេច​តេ​ជោ​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ៣៤០០០​ដុល្លារ​សហរដ្ឋអាមេរិក​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១