ព័ត៌មានថ្មីបំផុត

ANN FC ប៉ះ​ជាមួយ​ក្រុម BNI យកឈ្នះ ក្នុង​លទ្ធផល​៦-៥

ដោយ: ប៉ក់ សារួន ថ្ងៃថ៍ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ 7,756
កីឡាជាតិ
ANN ANN FC ប៉ះ​ជាមួយ​ក្រុម BNI យកឈ្នះ ក្នុង​លទ្ធផល​៦-៥

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ចូលរួមចំណែក និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន កាលពី​ល្ងាច ថ្ងៃ​សៅរ៍ ទី​៧ ខែឧសភា កន្លងទៅនេះ ក្រុមបាល់ទាត់ ANN FC នៃ​បណ្តាញ​ព័ត៌មាន​អប្សរា បាន​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ BNI នៅ​បរិវេណ​តារាង​បាល់ទាត់ Western ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​លទ្ធផល ៦​ទល់នឹង​៥​។​

​តាម​ការបញ្ជាក់​ពី​លោក មាន សំអឿន ប្រធាន​ក្រុមបាល់ទាត់ ANN បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ គឺ​ដើម្បី​ដកស្រង់​បច្ចេកទេស និង​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការប្រកួត​នៅ​តង់​ទី​១ ដែលមាន​រយះពេល​៤៥​នាទី ក្រុមបាល់ទាត់ ANN ធ្វើបាន​យ៉ាង​ល្អ​ដោយ​យកឈ្នះ​៣​ទល់នឹង​០​។​

​ប៉ុន្តែ​ពេល​ចូល​ប្រកួត​នៅ​តង់​ទី​២ ការប្រកួត​មាន​លក្ខណ​:​ស្វិតស្វាញ​ដោយ​សម្រុក​គ្នា​ទៅវិញទៅមក រហូត​ចប់​ការប្រកួត​ទទួលលទ្ធផល​៦​ទល់នឹង​៥ ដោយ ANN យកឈ្នះ​ក្រុម BNI ៕

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១