ព័ត៌មានថ្មីបំផុត

នាយក​រដ្ឋមន្ត្រី​ ផ្ដល់​​រង្វាន់​​លើក​ទឹក​ចិត្ត ​ដល់​​ជោគ​ជ័យ​​របស់​​កីឡាករ​​បាល់​ទាត់​​កម្ពុជា​ ដែល​​ប្រកួត​​ឈ្នះ​​ឡាវ​​

ដោយ: សរ បទុម ថ្ងៃសៅរ៌ ទី១៩ ខែមីនា ឆ្នាំ២០១៦ 14,533
កីឡាជាតិ
ANN នាយក​រដ្ឋមន្ត្រី​ ផ្ដល់​​រង្វាន់​​លើក​ទឹក​ចិត្ត ​ដល់​​ជោគ​ជ័យ​​របស់​​កីឡាករ​​បាល់​ទាត់​​កម្ពុជា​ ដែល​​ប្រកួត​​ឈ្នះ​​ឡាវ​​

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​យប់មិញ ​បាន​សារ​ទរ​ចំពោះ​ជោគជ័យ​របស់​កីឡាករ​កម្ពុជា (Cambodian Allstars) ​ដែល​បាន​យកឈ្នះ​ក្រុម​​កីឡាករ​បាល់ទាត់​ពី​ប្រទេស​ឡាវ ​(Lao All star ) ៣​គ្រាប់​ទល់ នឹង​២ នូវ​ទឹកប្រាក់​ម្នាក់ៗចំនួន១,០០០ ដុល្លារ ។​

​ការប្រកួត​កីឡាបាល់ទាត់​រវាង​ប្រទេសជិតខាង​ទាំងពី​ដែល​ប្រព្រឹត្ត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ គឺ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ ចំណង​ការទូត​រវាង​កម្ពុជា និង ​ឡាវ​។

​ជាមួយគ្នា​នៅក្នុង​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច  សម្ដេច​​ក៍បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ជនរួមជាតិ និង យុវជន​ទាំងអស់​ដែល​បាន​ចូល រួម​គាំទ្រ​ផ្តល់​កម្លាំងចិត្ត​ដល់ ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​រាត្រី​នេះ ៕


កម្មវិធីទូរទស្សន៍អប្សរាលេខ ១១