ព័ត៌មានថ្មីបំផុត

វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2016 បញ្ចប់​ដោយ​ជោគជ័យ​

ដោយ: សេម ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦ 7,188
កីឡាជាតិ
ANN វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2016 បញ្ចប់​ដោយ​ជោគជ័យ​

​រាជធានី​ភ្នំពេញ​៖ ព្រឹត្តិការណ៍ Tiger Street Football  Festival 2016 ដ៏​អស្ចារ្យ បាន​ឈានទៅដល់​ដំណាក់កាល​កាន់តែ​រំភើប​រីករាយ​អស្ចារ្យ​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែមីនា ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ និង​ត្រូវបាន​ធ្វើឡើង​នៅខាងមុខ​សាល​មហោស្រព​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ទស្សនិកជន​រាប់ពាន់នាក់​។​

​បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង ៩៦​ក្រុម​មកពី​ភ្នំពេញ ដើម្បី​ដណ្តើម​កៅអី​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត​នេះ ជម្រុះ​យកតែ​៣២ មកពី​មណ្ឌល​សៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និង​ភ្នំពេញ ដើម្បី​ប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់ ក្នុងការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016​។​

​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival ឆ្នាំ​២០១៦ នេះ មាន​កីឡាករ​ល្បី​លំដាប់ថ្នាក់​អន្តរជាតិ ២​រូប ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​នេះ គឺ​Melody Donchet និង Moss Wassim ដែលជា​ម្ចាស់​ជើងឯក​លំដាប់​ពិភពលោក​ខាង​បាល់ទាត់ Freestyle មកពី​ប្រទេស​បារាំង ហើយ​បាន​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​នៅក្នុង​អំឡុង​កម្មវិធី​នេះ  ដែល​បាន​ទាក់ទាញ​អារម្មណ៍​ទស្សនិកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទៀតផង​។​

​សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival បាន​ប្រារព្ធ​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១៣​ម្ល៉េះ  នៅតែ​ជា​កម្មវិធី​ប្រកួត​កីឡា​ហ្វុ​ត​សាល ដែល​ធំ​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា រៀបចំឡើង​ដោយ​ស្រា​បៀរ Tiger នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡារ សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡារ​ទូទាំង​ពិភពលោក​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១