ព័ត៌មានថ្មីបំផុត

ក្រុមបាល់ទាត់ ANN FC ប្រកួត​ឈ្នះ​ក្រុម​តោ​មាស លទ្ធផល ៤​ទល់​២

ដោយ: ប៉ក់ សារួន ថ្ងៃថ៍ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ 7,412
កីឡាជាតិ
ANN ក្រុមបាល់ទាត់ ANN FC ប្រកួត​ឈ្នះ​ក្រុម​តោ​មាស លទ្ធផល ៤​ទល់​២

​រាជធានី​ភ្នំពេញ​៖​ ជាមួយ​ការប្រកួត​ដ៍​ស្វិត​ស្វាយ កាលពី​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ម្សិលមិញ ឯ​ទីលាន​បាល់ ទាត់ វិទ្យាល័យ​ច្បារអំពៅ ក្រុមបាល់ ទាត់​ann FC បាន​យកឈ្នះ​ក្រុមបាល់ទាត់ តោ​មាស ជា​លទ្ធផល​៤ ទល់ ២ ។ ពោលគឺ​ក្រុម ann FC បានឈ្នះ​ក្រុម​តោ​មាស​២​គ្រាប់​។​

​លោក សេម ប្រធាន​ក្រុមបាល់ទាត់ ann FC បាន​ឲ្យ​ដឹងថា បើទោះបី​ការប្រកួត​នេះ​ជា​លក្ខណ​មិត្តភាព​ក្ដី តែ​ការប្រកួត​នេះ​មាន​លក្ខណ​:​ស្វិតស្វាញ​ណាស់ ។​លោក​បន្តថា​ការប្រកួត​នៅ​តង់​ទី​១ ដែលមាន​រយ​:​ពេល​៤៥​នាទី ក្រុម​annFC យកឈ្នះ​ក្រុម​តោ​មាស ៣​ទល់ នឹង ១ ហើយ​នៅ​តង់​ទី​២ ដែលជា​ទឹក​ចុងក្រោយ​គឺ​៤​ទល់ នឹង ២​។ ពោលគឺ annFC ឈ្នះ​ក្រុម​តោ​មាស ២​គ្រាប់ ដោយ​លក្ខណៈ​បច្ចេកទេស​។

​បើតាម​លោក សេម បន្តថា សម្រាប់​ការ​កួត​ប្រមាណ​ជាង​២០​លើក​គឺ​ក្រុម annFC បានទទួល​ជោគជ័យ​ជាង​៨០​ភាគរយ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​លោក​ថា ទាំង​ជ័យជំនះ និង បរាជ័យ គឺជា​មោទនភាព និង បទពិសោធន៍​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់លោក​កាន់តែ​រឹងមាំ​ថែមទៀត ។​

​ជាមួយគ្នា​លោក ក៍​មិន​ភ្លេច​ផង​ទេ ចំពោះ​សប្បុរសជន ដែល​បាន​គាំទ្រ និង តាម​លើកទឹកចិត្ត​ដល់​ក្រុម​របស់លោក​ជា​រៀង​រហូតមក ជាពិសេស​នោះ គឺ​លោក បូ សំណាង ប្រធាន​កម្មវិធី ANN ។ លោក សេម បាន​ថ្លែងថា ការលើកទឹកចិត្ត វា​គឺជា​ផ្នែក​មួយ​ដ៍​សំខាន់​ក្នុង​ការឈាន​ទៅកាន់​ជ័យជំនះ៕

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១