ព័ត៌មានថ្មីបំផុត

ក្រុម Cambodia All Stars ឈ្នះ​ក្រុម Buriram United របស់​ថៃ ក្នុងការ​ប្រកួត​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

ដោយ: ANN ថ្ងៃសៅរ៌ ទី២៣ ខែមករា ឆ្នាំ២០១៦ 10,554
កីឡាជាតិ
ANN ក្រុម Cambodia All Stars ឈ្នះ​ក្រុម Buriram United របស់​ថៃ ក្នុងការ​ប្រកួត​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

​រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ក្រុម Cambodia All Stars របស់​កម្ពុជា បានឈ្នះ​ក្រុម Buriram United របស់​ប្រទេស​ថៃ​នៅ​ល្ងាច​នេះ ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចុងក្រោយ បន្ទាប់ពី​ក្រុម​ទាំងពីរ​មាន​លទ្ធផល​ស្មើរ​គ្នា ក្រោយ​ប្រកួត​អស់​រយៈពេល​៩០​នាទី។​

​ការ​ស៊ុត​បញ្ចូល​ទី​ដើម្បី​រក​អ្នកឈ្នះ និង​អ្នកចាញ់ ក្រុម​កម្ពុជា Cambodia All Stars បាន​យកឈ្នះ​ក្រុម Buriram United របស់​ថៃ 4-3។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​រយៈពេល​៩០​នាទី ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្រាប់​បាល់​ស្មើរ​គ្នា ២ ទល់នឹង​២ ដូច្នេះ​ទើប​ឲ្យ​មានការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​កាត់សេចក្តី​រក​អ្នកឈ្នះ អ្នកចាញ់ ដើម្បី​លើក​ពាន​មិត្តភាព៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១