ព័ត៌មានថ្មីបំផុត

សាកភ្លា​សាច់ជ្រូកម្តងមើល​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 681
មុខម្ហូប
ANN សាកភ្លា​សាច់ជ្រូកម្តងមើល​

 

​គ្រឿងផ្សំ​
​ជ្រូក ម្ទេស ជី​វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ជី​អង្កាម អំបិល ក្រូចឆ្មារ ទឹកត្រី មីសួរ​
​វិធី​ធ្វើ​

១-​សាច់ជ្រូក​ចិ​ញ្រាំ​អោយ​ល្អិត ២០០​ក្រាម​, ស្បែក​ជ្រូក​ស្ងោ​អោយ​ផុយ​ហាន់​ជា​សរសៃ​ឆ្មារៗ ១០០​ក្រាម​, គ្រឿងក្នុង​ជ្រូក​ស្ងោរ​អោយ​ឆ្អិន​ហាន់​ស្តើងៗ ១០០​ក្រាម​, មីសួ​ដាក់​ត្រាំ​ទឹក​អោយ​ទន់​រួច​ហាន់​អោយ​ខ្លី ១០០​ក្រាម ,​ត្រយូងចេក​បកសំបក​ខ្ចី​ហាន់​ស្តើងៗ ១/៤​ក្រាម​, ដើម​ខ្ទឹម​ហាន់​ទទឹងៗ​ស្តើងៗ និង​ជី​វ៉ាន់ស៊ុយ​១​មុខៗ ២​ស្លាបព្រា​បាយ​, ស្លឹក​ជី​អង្កាម ១/២​ចានចង្កឹះ​, ម្ទេសដៃនាង ឬ​ម្ទេស​ចង្អល​មេឃ​ហា​ន់ប​ញ្ចិ​តៗ ១​គ្រាប់​, អង្ករលីង (​បុក​អោយ​ម៉ដ្ឋ​) ២​ស្លាបព្រា​បាយ​, ម្ទេស​ម៉ដ្ឋ ២​ស្លាបព្រា​កាហ្វេ​, អំបិល​ម៉ដ្ឋ ១/៤​ស្លាបព្រា​កាហ្វេ​, ទឹកត្រី ១​ស្លាបព្រា​បាយ​, ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​បាយ​

 

 

២- ដាំ​ខ្ទះ​លើ​ភ្លើង ដាក់​សាច់​ទាំងអស់​ចូល​ឆា អោយ​ឆ្អិន​រួច​ដាក់ចុះ​
៣- ច្របល់​សាច់​ទាំងអស់​ជាមួយ មីសួ ត្រយូងចេក ថែម​គ្រឿង ទឹកត្រី អំបិល ទឹកក្រូច​ឆ្មារ អង្ករលីង ម្ទេស​ម៉ដ្ឋ ភ្លក្សមើល​ហើយ​រោយ​ដើម​ខ្ទឹម ជីរវ៉ាន់ស៊ុយ ច្របល់​អោយ​សព្វ​
៤- ដួស​ដាក់​ចាន​ទទួលទាន រោយ​ជី​អង្កាម ម្ទេសដៃនាង ផ្អាប់​ជាមួយ​អន្លក់ស្រស់ៗ​ជាការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១