ព័ត៌មានថ្មីបំផុត

ត្រី​អណ្តែង​អាចធ្វើភ្លាបាន

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 20,254
មុខម្ហូប
ANN ត្រី​អណ្តែង​អាចធ្វើភ្លាបាន

 

​គ្រឿងផ្សំ​
​ត្រី ស្លឹក​ខ្ទឹម ស្លឹក​ក្រូចសើច ជី​អង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង​
​វិធី​ធ្វើ​

 

១- ត្រី​អណ្តែង​១​ក្បាល ៣០០​ក្រាម​, ដើម​ខ្ទឹម​ហា​ន៉​ទទឹង​ស្តើងៗ ២​ដើម​, ខ្ទឹមក្រហម​ហាន់​ទទឹង​ស្តើងៗ ១​ស្លាបព្រា​បាយ​, រំដេង​ហាន់​ល្អិត ១​ស្លាបព្រា​កាហ្វេ​, ស្លឹក​ជី​អង្កាម ១/២​ចានចង្កឹះ​, ស្លឹក​ក្រូចសើច​ហាន់​ល្អិត ២​ស្លាបព្រា​កាហ្វេ​, អង្ករលីង​បុក​អោយ​ល្អិត ២​ស្លាបព្រា​បាយ​, ម្ទេស​ម៉ដ្ឋ ១​ស្លាបព្រា​កាហ្វេ​, ទឹកត្រី ២​ស្លាបព្រា​បាយ​, ទឹកក្រូច​ឆ្មារ ២-៣​ស្លាបព្រា​បាយ​

 

២- កោស​រំអិលត្រី រួច​វះ​ពោះ​លាង​អោយ​ស្អាត យកទៅ​អាំង​អោយ​ឆ្អិន​ល្មម ហើយ​បេះយក​ឆ្អឹង​ចេញរួច​ច​ញ្ច្រាំ​ង​តិចៗ​
៣- ប្រឡាក់សាច់​ត្រី ដែល​រួម​នេះ​ជាមួយ អង្ករលីង ម្ទេស​ម៉ដ្ឋ រំដេង ដើម​ខ្ទឹម និង​ស្លឹក​ក្រូចសើច​
៤- ថែម​ទឹកត្រី ទឹកក្រូច​ឆ្មារ ហើយ​រោយ​ស្លឹក​ជី​អង្កាម ភ្លក្ស​អោយ​ល្មម​តាម​ត្រូវការ ទទួលទាន​ជាមួយនឹង​អ​ន្ទ​ក់​ខ្ចី ដូចជា​ស្ពៃក្តោប សណ្តែកកួរ និង​ស្លឹក​ជី​នាងវង ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១