ព័ត៌មានថ្មីបំផុត

អន្លក់​ខ្ចី ទឹកគ្រឿង

ដោយ: ANN ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧ 3,473
មុខម្ហូប
ANN អន្លក់​ខ្ចី ទឹកគ្រឿង

 

​គ្រឿងផ្សំ​
​ការ៉ុត ខ្ញី ស្ពៃក្រញាញ់​ក្តោប ស្ពៃក្តោប ខ្ទឹមបារាំង ស្លឹក​ខ្ទឹម ស្លឹក​គីម​ឆាយ ព​ពាយ ត្រប់ ស្នៀតពោត ក្រូចឆ្មារ បី​ចេង ទឹកស៊ីអ៊ីវ ទឹកសៀង​
​វិធី​ធ្វើ​

១- ខ្ញី​ហាន់​ជា​ចំណិត​តូចៗ ១/៤​ពែង​, ការ៉ុត ចិត​ជា​ចំណិត​តូចៗ ១/៤​ពែង​, ខ្ទឹមបារាំង ១/៤​ពែង​, សៀង ២​ស្លាបព្រា​កាហ្វេ ,​ប៊ីចេង , ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ , ទឹកក្រូច​ឆ្មារ ១-២ ស្លាបព្រា​កាហ្វេ​
​ឃិនឆាយ ដើម​ខ្ទឹម ជីរ​ចម្រុះ​គ្នា សម្រាប់​បង់​ពីលើ (​មិនបាច់​ដាក់​ក៏បាន​) ១/៤​ពែង​,
​បន្លែ​ស្ងោ​ផ្សេងៗ​ដូចជា ស្នៀតពោត​ខ្ចី , ស្ពៃក្តោប​, ស្ពៃក្រញាញ់ , ព​ពាយ ,​ត្រប់ , ននោង និង​បន្លែ​អន្លក់​ផ្សេងៗ តាម​ចំណូលចិត្ត ។​

 

២- ស្ងោ​ខ្ញី កា​រុត ខ្ទឹមបារាំង ក្នុង​ឆ្នាំង​គូទ​ក្រាស ដាក់​ទឹក​តិច​រហូតដល់​ឆ្អិន រួច​យកទៅ​កូរ​វឹក រួមជាមួយ​សៀង ដា​ក៉​ទឹកស៊ីអ៊ីវ ទឹកក្រូច​ឆ្មារ ប៊ីចេង ភ្លក្ស​រសជាតិ អោយ​ល្មម​ត្រូវមាត់ រួច​បង់​ដើម​ខ្ទឹម ជីរ ឃិនឆាយ ពិសា​ជ្រលក់ ជាមួយ​បន្លែ​ស្ងោរ​ផ្សេងៗ ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១