ព័ត៌មានថ្មីបំផុត

ស្ងោ​រមាន់​​ និងលៀស

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ 3,982
មុខម្ហូប
ANN ស្ងោ​រមាន់​​ និងលៀស

 

​គ្រឿងផ្សំ​
​លៀស មាន់ ស្លឹក​ខ្ទឹម អំបិល ខ្ទឹមស បី​ចេង ស្រា​
​វិធី​ធ្វើ​

១- សាច់មាន់ ១​ចំហៀង , លៀស ៣០០​ក្រាម , ខ្ញី​បន្ទះ​, ខ្ទឹម​សន្លឹក ១​ដើម​
​អំបិល ១​ស្លាបព្រា​កាហ្វេ​កន្លះ , ម្យ៉ៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ និង​ស្រា កន្លះ​ស្លាបព្រា​បាយ ។​
២- ត្រូវ​កាប់​សាច់មាន់ ជា​ដុំៗ និង​ដាក់​ស្រុស​ក្នុង​ទឹក​ក្តៅ​បន្តិច ទើប​ស្រង់​ចេញ ត្រូវ​ត្រាំ លៀស នឹង​ទឹកអំបិល អោយ​បានយូរ​បន្តិច រួចហើយ​ស្រង់​ចេញ ទើប​យកទៅ​ជម្រះ​នឹង ទឹក​ធម្មតា ដើម្បីអោយ​អស់​ជាតិ​ដី ។​
៣- ប្រើ​ទឹក ៥ កូនចាន​ចង្កឹះ ដាក់​សាច់មាន់ ខ្ញី​បន្ទះ និង​ខ្ទឹម​សន្លឹក​។ ដំបូង​ត្រូវ​ប្រើ​ភ្លើង​ខ្លាំង​ដាំ​អោយ​ពុះ រួចហើយ​ទើប​ប្រើ​ភ្លើង​តិចៗ រំងាស់​ក្នុង​រយះពេល ៣០​នាទី​៕
៤- ចាក់​លៀស​រំងាស់​ជាមួយគ្នា រំងាស់​រហូតដល់​លៀស​ហាមាត់​អស់ ទើប​បង់់អំបិល , ម្យ៉ៅ​ស៊ុប និង​ស្រា​ចូល រួចហើយ​ដួស​ដាក់ ចាន​ទុក​ជាការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១