ព័ត៌មានថ្មីបំផុត

អាំង​សាច់​សុ​ទ្ឋ​

ដោយ: ANN ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ 13,049
មុខម្ហូប
ANN អាំង​សាច់​សុ​ទ្ឋ​


​គ្រឿងផ្សំ​
​គោ ជ្រូក ម្ទេស ស្លឹក​ខ្ទឹម ក្រូចឆ្មារ ទឹកត្រី ទឹកស៊ីអ៊ីវ​
​វិធី​ធ្វើ​

១- សាច់​សុ​ទ្ឋ (​សាច់ជ្រូក ឬ​សាច់គោ​) ៣០០​ក្រាម , ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
២- លាង​សាច់​អោយ​ស្អាត រួច​ពន្លះ​ជា​បន្ទះ​ប្រហែលជា ១ ស​.​ម ទើប​យកទៅ ប្រឡាក់​ជាមួយ​ទឹកស៊ីអ៊ីវ ផ្អាប់​ទុក​ប្រហែល ១-២​ម៉ោង​
៣- បន្ទាប់មក​សឹម យកទៅ​អាំង​លើ​ចង្ក្រាន​ធ្យូង ដោយ​ប្រើ​ភ្លើង​តិចៗ អាំង​រហូតដល់​ឆ្អិន ។​ហាន់​ជា​ចំណិត​ស្តើងៗ ល្មមមាត់ រៀប​ដាក់​លើ​ចាន សំរាប់​ទទួលទាន​ជាមួយ ទឹកជ្រលក់ ។​

 

 

​របៀប​ធ្វើ​ទឹកជ្រលក់​
១- ម្ទេស​ម៉ត់ ១​ស្លាបព្រា​កាហ្វេ អង្ករលីង​(​បុក​អោយ​ម៉ត់​) ១​ស្លាបព្រា​កាហ្វេ ដើម​ខ្ទឹម​ហាន់​ល្អិត ១​ស្លាបព្រា​កាហ្វេ ទឹកត្រី ២​ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
២- លាយ​គ្រឿង​ទាំងអស់​ចូលគ្នា​ជាការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១