ព័ត៌មានថ្មីបំផុត

ជើង​ទា ចំហុយ​ផ្សិត​ចិន​

ដោយ: ANN ថ្ងៃថ៍ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ 18,732
មុខម្ហូប
ANN ជើង​ទា ចំហុយ​ផ្សិត​ចិន​


​គ្រឿងផ្សំ​
​ជ្រូក ទា ជី​វ៉ាន់ស៊ុយ ស្ករស ខ្ទឹមស បី​ចេង ប្រេងខ្យង ម្រេច ផ្សិត​ក្រៀម ប្រេងល្ង​
​វិធី​ធ្វើ​

១- ជើង​ទា​ផាក់​ឡូ​វ ៥​គូ​, ខ្លាញ់ជ្រូក​ទំហំ ៥x៥ ស​.​ម ៣​បន្ទះ​, ផ្សិត​ចិន ៥​ដើម​, ខ្ទឹមស ដុំ​បំបែក ១០​កំ​ពិស​, ឬ​សជី​វ៉ាន់ស៊ុយ ៣​ដើម​, ម្រេច​គ្រាប់ ១​ស្លាបព្រា​កាហ្វេ , ស្ករស ១​ស្លាបព្រា​កាហ្វេ , ប្រេងខ្យង ១​ស្លាបព្រា​បាយ​, ប្រេងល្ង ១​ស្លាបព្រា​បាយ , ទឹក​ស៊ុប ១/២ ពែង , ប៊ីចេង​
២- ផ្សិត​ចិន ត្រាំ​ទឹក​អោយ​ទន់ កាត់​ផ្នែក​ចាស់​រឹង​ចេញ​
៣- កាប់​ជើង​ទា ជា​កង់ៗ ដាក់​តម្រៀប​ក្នុង​ឆ្នាំងដី ដែល​រៀប​ខ្លាញ់ជ្រូក ពីក្រោម​ជាស្រេច ដាក់​ផ្សិត​ចិន ខ្ញី ខ្ទឹមស ឬ​ស​ជីរវ៉ាន់ស៊ុយ ម្រេច ។​
៤- ផ្សំ​ស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹក​ស៊ុប ចូល​ជាមួយគ្នា ស្រោច​ក្នុង​ឆ្នាំងដី បិទ​គម្រប ដាក់​លើ​ចង្ក្រាន ចំហុយ រហូត​នៅ​ទឹក​តិចៗ ទទួលទាន​ជាមួយ​ទឹកជ្រលក់​ជូរ និង​ម្រេច​ម៉ដ្ឋ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១