ព័ត៌មានថ្មីបំផុត

មាន់​ដុត​ពិសេស​

ដោយ: ANN ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦ 16,966
មុខម្ហូប
ANN មាន់​ដុត​ពិសេស​

 

​គ្រឿងផ្សំ​
​មាន់ ជី​វ៉ាន់ស៊ុយ ក្រូច អំបិល ស្រា ទឹកស៊ីអ៊ីវ​
​វិធី​ធ្វើ​

១- មាន់​ជំទង់ ១​ក្បាល , ក្រូចពោធិសាត់ ១​ផ្លែ , អំបិល​ម៉ដ្ឋ ១​ស្លាបព្រា​បាយ​, ឬ​សជី​វា់ន់​ស៊ុយ ម្រេច ខ្ទឹមស បុក​ចូលគ្នា​១​ស្លាបព្រា​បាយ​,​ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​បាយ , ស្រា​បៀរ ឬ​ស្រា ១/២​ពែង​
២- លាង​មាន់​ទាំងមូល​អោយ​ស្អាត ទាំង​ក្នុង​និង​ក្រៅ ហើយ​យក​ក្រូចពោធិសាត់ ពុះ​ជា​ពីរ ចំហៀង ជូត​ត្រដុស​មាន់​អោយ​សព្វ ដើម្បី​បំបាត់​ក្លិនឆ្អាប ។​
៣- លាប​អំបិល​ម៉ដ្ឋ អោយ​សព្វ​ខ្លួន​មាន់ មួយលើកទៀត​
៤- ផ្សំ​ឬ​សជី​វាន់​ស៊ុយ ខ្ទឹមស ម្រេច ដែល​បុក​ទុក​ស្រេច ជាមួយ​ទឹកស៊ីអ៊ីវ និង​ស្រា​បៀរ ឬ​ស្រា លាប​អោយ​ពេញ​ខ្លួន​មាន់ ផ្អាប់​ទុក​យ៉ាងតិច​២​ម៉ោង ។​

 

៥- ដាក់​មាន់​ដុត ក្នុង​ឆ្នាំង ឬ​អាំង​លើ​ភ្លើង រហូតដល់​ឆ្អិន អោយ​ស្បែក​ឡើង​ពណ៌​លឿង​ស្រួយ ៕
​គ្រឿងផ្សំ​ទឹកជ្រលក់​:
​ម្ទេសដៃនាង ក្រហម ៤​គ្រាប់​,​ម្ទេសខ្មាំង ១០​គ្រាប់ , ខ្ទឹមស ៣​កំពឹស​, អំបិល ១/២​ស្លាបព្រា​កាហ្វេ , ប៊ីចេង ១/៤​ស្លាបព្រា​កាហ្វេ , ទឹកខ្មេះ ឬ​ទឹ​ក្រូចឆ្មារ ១/២​ពែង និង​ស្ករស ១​ស្លាបព្រា​កាហ្វេ ។​
​វិធី​ធ្វើ​ទឹកជ្រលក់ :
១- ម្ទេសដៃនាង​ក្រហម ឆ្កឹះ​យក​គ្រាប់​ចេញ អោយអស់ ហាន់​ជា​ចំណិត ហើយ​បុក​លាយ​ជាមួយ​ម្ទេសខ្មាំង ខ្ទឹមស អំបិល ។​
២- ថែម​ទឹកខ្មេះ ប៊ីចេង និង​ស្ករស ភ្លក្សមើល​អោយ​ល្មម ជូរ ផ្អែម ប្រៃ តាម​ចំណូលចិត្ត ជាការ​ស្រេច ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១