ព័ត៌មានថ្មីបំផុត

មាន់​ផាក​ឡូ​វ​

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦ 3,037
មុខម្ហូប
ANN មាន់​ផាក​ឡូ​វ​

 

​គ្រឿងផ្សំ​
​មាន់ ខ្ញី ស្លឹក​ខ្ទឹម ស្ករស បី​ចេង ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង​

 

​វិធី​ធ្វើ​

១- មាន់ ១ , ដើម​ខ្ទឹម ៣​ដើម , ខ្ញី ៣​បន្ទះ , គ្រឿង​ប៉ូច​កាក់ ២​គ្រាប់ , ទឹកស៊ីអ៊ីវ ១​ពែង​កន្លះ , ស្រា ស ១​ស្លាបព្រា​បាយ​, ប៊ីចេង ១​ស្លាបព្រា​កាហ្វេ​, ស្ករស ១​ស្លាបព្រា​បាយ កន្លះ និង​ប្រេង ល្ង ១​ស្លាបព្រា​បាយ​។​
២- ក្រោយពី​លាង​ទឹក​អោយ​ស្អាត មាន់​ត្រូវ​ស្រុស​នឹង​ទឹក​ក្តៅ​បន្តិច រួច​ស្រង់​ចេញ និង​ស្រោ​យ​ច​ទឹក​ត្រជាក់​ពីលើ ។​ដើម​ខ្ទឹម​ហាន់ ជា​កង់ៗ​ទុក​ប្រើការ ។​
៣- ដាក់​ខ្លាញ់ ឬ​ប្រេងឆា ២​ស្លាបព្រា​បាយ ចូលក្នុង​ឆ្នាំងខ្ទះ ។​រង់ចាំ​ខ្ទះ​ក្តៅ​ហុយផ្សែង ចាក់​ដើម​ខ្ទឹម និង​បន្ទះ​ខ្ញី​បំពង​អោយ​ឈ្ងុយ ទើប​ចាក់​គ្រឿង​ប៉ូច​កាក់ ទឹកស៊ីអ៊ីវ ស្រា ប៊ីចេង ស្ករ ស និង​ទឹក​ឆ្អិន ៥​ពែង រួចហើយ​បិទ​គម្របខ្ទះ និង​រម្ងាស់​ប្រហែល ១០​នាទី ។​
៤- ដាក់​មាន់​ចូលក្នុង​ឆ្នាំងខ្ទះ ។​ពេលដែល​រម្ងាស់​សាច់មាន់​ទាំងមូល គឺ​ត្រូវ​ឩ​ស្សា​ហ៍ ប្រើ​វែង​ឆា ដួស​ទឹក​គ្រឿងផ្សំ ស្រោច​ពីលើ និង​ឱស្សាហ៍​ប្រែ​ត្រឡប់ សាច់មាន់​លុះត្រាតែ​ឆ្អិន ទើប​ស្រោច​ប្រេងល្ង ពីលើ​ទុកជា​ការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១