ព័ត៌មានថ្មីបំផុត

ស៊ុប​ក្រលៀន​ជ្រូក និង​ប្រេងល្ង​

ដោយ: ANN ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ 8,036
មុខម្ហូប
ANN ស៊ុប​ក្រលៀន​ជ្រូក និង​ប្រេងល្ង​

 

​គ្រឿងផ្សំ​
​ជ្រូក ខ្ញី អំបិល បី​ចេង ស្រា​
​វិធី​ធ្វើ​

១- ក្រលៀន​ជ្រូក ១​គូ​, ខ្ញី​ចាស់ ៤ ទៅ ៥​បន្ទះ​, ស្រា​អង្ករ ២​កូនចាន​ចង្កឹះ​, ប្រេងល្ង ៣​ស្លាបព្រា​បាយ​, អំបិល ២​ស្លាបព្រា​កាហ្វេ​, ម្សៅ​ស៊ុប ១​ស្លាបព្រា​កាហ្វេ​, ប្រេង​សាលាដ ៣​ស្លាបព្រា​បាយ​
២- ពុះ​ក្រលៀន​ជ្រូក​ជា ២ ហើយ​ត្រូវ​ឆូត​យក​សរសៃ​ពណ៌​ស (​សរសៃ​ឆ្អេះ​) ចេញ​និង ច្របាច់​ឈាម ចេញ​អោយអស់ ទើប​ឆូត​ជា​ក្រឡាចត្រង្គ និង​ហាន់​ជា​ដុំៗ តូចៗ​។ ខ្ញី​ចាស់​កោស​សម្បក​អោយ​ស្អាត និង​ហាន់​៤​ទៅ ៥​បន្ទះ ។​
៣- ដាក់​ប្រេងឆា ឬ​ខ្លាញ់ និង​ប្រេងល្ង​ចូលក្នុង​ខ្ទះ ដើម្បី​បំពង​ខ្ញី បន្ទះ​រហូត​ទាល់​តែមាន​ក្លិន​ឈ្ងុយ ទើប​ចាក់​ស្រា​អង្ករ​ចូល និង​រម្ងាស់​បន្តិច ត្រឹមតែ ១៥​វិនាទី ប៉ុណ្ណោះ ទើប​ពន្លត់ភ្លើង​រួចហើយ​បង់អំបិល និង​ម្សៅ​ស៊ុប ចូល​និង​ស្រង់​ដាក់​ចាន​ជាការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១