ព័ត៌មានថ្មីបំផុត

​ញាំ​-​ស្តៅ​

ដោយ: ANN ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ 9,130
មុខម្ហូប
ANN ​ញាំ​-​ស្តៅ​

​គ្រឿងផ្សំ​៖

    ត្រី (​ត្រី​ឆ្តោរ ត្រី​រ៉ស់ ត្រី​ទី​ឡាប់​យ៉ា​…​ត្រី​ដែលមាន​ស្រកា​ហើយ​មាន​សាច់​ច្រើន​)
    ស្តៅ (​ផ្កា​និង​ត្រួយ​)
    សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេស​ប្លោក​បៃតង​ឫ​ក្រហម ត្រសក់​
    អំពិល​ទុំ  ប្រហុក (​ប្រហុក​សាច់​)
    ស្ករស អំបិល ទឹកត្រី​

​របៀប​ធ្វើ​៖

    ចំហុយត្រី​ជាមួយ​អំពិល​ទុំ​និង​ប្រហុក (​ប្រហុក​ដាក់​តាម​ដែល​ចូលចិត្ត​)
    ហាន់​ប៉េងប៉ោះ  ម្ទេស​ប្លោក​បៃតង​ឫ​ក្រហម  ត្រសក់​ជា​ចំណិត​តូចៗ​
    ស្រុះ​ស្តៅ​រួច​បេះយក​មែក​ចេញ​។​ដាក់​លាយ​ជាមួយ​បន្លែ​ដែល​ហាន់​រួច និង​ដាក់​សណ្តែកបណ្តុះ​ចូល​។​
    បេះ​ត្រី​ដែល​ចំហុយ​យក​ឆ្អឹង​ចេញ​។ ជ្រំ​ទឹកប្រហុក​និង​អំពិល​ទុំ​ជាមួយគ្នា ដាក់​ស្ករស អំបិល ទឹកត្រី​តាម​រសជាតិ​ដែល​ចូលចិត្ត​។ ចាក់​ចូល​រួច​ជាមួយ​ត្រី​និង​និង​បន្លែ​ច្របល់​ចូលគ្នា​ជាកា​ស្រេ​ច។​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១