ព័ត៌មានថ្មីបំផុត

មីសួ​ឆា​សាច់​ក្តាម​

ដោយ: ANN ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ 2,585
មុខម្ហូប
ANN មីសួ​ឆា​សាច់​ក្តាម​

 

​គ្រឿងផ្សំ​
​ក្តាម ការ៉ុត ម្ទេស ស្លឹក​ខ្ទឹម ស្ករស ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស គល់​ស្លឹកគ្រៃ ទឹកត្រី បី​ចេង បង្គា​ក្រៀម ខ្ទឹមក្រហម មីសួរ​
​វិធី​ធ្វើ​

១- មីសួរ (​តាំង​ហ៊ុន​) ២០០g ,​ប្រេង ២​ស្លាបព្រា​, ខ្ទឹមស ៣​ដុំ បកសំបក​អោយ​ស្អាត ច​ញ្ច្រាំ​អោយ​ល្អិតៗ​, គល់​ស្លឹកគ្រៃ​ហាន់​អោយ​ស្តើងៗ , ខ្ទឹមក្រហម ១០​ដុំ​តូចៗ​ចិត បន្ទះ​ស្តើងៗ , សាច់​ក្តាម ស្ងោ​បក​ហើយ ១៧០ ក្រាម​ឬ​បង្គា​ក្រៀម បុក​អោយ​ម៉ត់ ក៏បាន , ទឹកត្រី​សុ​ទ្វ​ល្អ ២​ស្លាបព្រា , ទឹកក្រូច​ឆ្មា ២​ស្លាបព្រា , ស្ករស ២​ស្លាបព្រា , ប៊ីចេង ១​ស្លាបព្រា​កាហ្វេ , ដើម​ខ្ទឹម ២-៣ ដើម​ចិត​បន្ទះ​ស្តើងៗ​, ម្ទេសផ្លោក​ស្រស់ យក​គ្រាប់​ចេញ ចិត​បន្ទះ​ស្តើងៗ​
២- ត្រាំ​មីសួរ​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ ២០​នាទី ឬ​រហូតដល់​រីក​ល្មម រួច​ស្រង់​ទុកអោយ​ស្ងួត រួច​កាត់​ជា​កំណាត់ៗ​ខ្លីៗ​
៣- ដាំ​ខ្ទះ​អោយ​ក្តៅ រួច​ចាក់​ប្រេងឆា ក្រ​លែងអោយ​សព្វ ដាក់​មីសួរ ខ្ទឹមក្រហម ខ្ទឹមស ស្លឹកគ្រៃ ហើយ​ឆា​ត្រឡប់ ២-៣​នាទី គ្រប​ទុក ១​នាទី​ទៀត ឬ​រហូតដល់ មីសួរ​ឆ្អិន​ល្អ ។​
៤- ដាក់​សាច់​ក្តាម ទឹកត្រី ទឹកក្រូច​ឆ្មា ស្ករស និង ត្រឡប់​អោយ​សព្វ រួច​រោយ ចំណិត​គល់​ខ្ទឹម​ពីលើ​ជាការ​ស្រេច ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១