ព័ត៌មានថ្មីបំផុត

ផ្អក​ត្រី​ចៀន​

ដោយ: ANN ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦ 2,622
មុខម្ហូប
ANN ផ្អក​ត្រី​ចៀន​

​គ្រឿងផ្សំ​
​ត្រី ម្ទេស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមក្រហម​
​វិធី​ធ្វើ​

១- ត្រី​រ៉ស់​តូច​ល្មម ៣-៤​ក្បាល​, អង្ករលីង (​បុក​អោយ​ម៉ដ្ឋ​) ៣​ស្លាបព្រា​បាយ​, ម្ទេសខ្មាំង​ហាន់ ៤​គ្រាប់​, មើម​ខ្ទឹមក្រហម​ហាន់​ទទឹងៗ ៣​មើម​, អំបិល​ម៉ដ្ឋ ២​ស្លាបព្រា​បាយ​,​ក្រូចឆ្មារ ១​ផ្លែ , ប្រេង​ឬ​ខ្លាញ់​សំរាប់​ចៀន​
២- ធ្វើ​ស្រកាត្រី វះ​ពោះ​យក​ពោះវៀន​ចេញ រួច​កាត់​ក្បាល​ចោល លាង​ទឹក​អោយ​ស្អាត ទុកអោយ​ស្រស់ទឹក​
៣- ប្រឡាក់ត្រី​និង​អំបិល រួច​ផ្អាប់​ទុក​ប្រហែល ១០​ថ្ងៃ​
៤- យក​ត្រីប្រឡាក់​មក​ប្រឡាក់​អង្ករលីង ហើយ​ផ្អាប់​ទុក​ប្រហែល​៥​ថ្ងៃ​
៥- ចៀន​ផ្អក​ត្រី រហូតដល់​ក្រៀម​ឆ្អិន​ល្អ​ហើយ ច្របាច់​ក្រូចឆ្មារ​ពីលើ​អោយ​សព្វ បន្ទាប់មក​ដាក់​ខ្ទឹមក្រហម ម្ទេស​ពីលើ​ជាការ​ស្រេច ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១