ព័ត៌មានថ្មីបំផុត

សាលាក្តីខ្មែរក្រហម បញ្ចប់សវនាការ​លើភស្តុតាង​ នៅក្នុងសំណុំរឿង០០២ វគ្គ ២ លើលោក នួន​ជា និង ខៀវ សំផល

ដោយ: វណ្ណរិន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,976
នយោបាយ
ANN សាលាក្តីខ្មែរក្រហម បញ្ចប់សវនាការ​លើភស្តុតាង​ នៅក្នុងសំណុំរឿង០០២ វគ្គ ២ លើលោក នួន​ជា និង ខៀវ សំផល

រាជធានីភ្នំពេញ៖ អង្គជំនុំជម្រះ​សាលាដំបូង​ នៃសាលាក្តី​ខ្មែរក្រហម បានបញ្ចប់​សវនាការលើ​ភស្តុតាង នៅក្នុងសំណុំ​រឿង០០២ វគ្គ ២ ដែលមានជនជាប់​ចោទចាស់ជរា ជាអតីតមេដឹកនាំកំពូល​សម័យខ្មែរក្រហម គឺលោក នួនជា អតីតប្រធានរដ្ឋសភា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបស់របបខ្មែរក្រហម ​។

 

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចេញនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បង្ហាញថា នៅនេះ អង្គជំនុំជម្រះសាលាដំបូង បានបិទបញ្ចប់​សវនាការ​លើភស្តុតាង នៅក្នុង​សំណុំរឿង​០០២/០២ ពាក់ព័ន្ធនឹងបទចោទ​ប្រកាន់ស្តីពីឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ អំពើប្រល័យ​​​ពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញាទីក្រុង​ហ្សឺណែវ ប្រឆាំងនឹង​ជនជាប់ចោទ នួនជា និងខៀវសំផន។

 

គួររំលឹកថា លោក នួនជា និងលោកខៀវសំផន ត្រូវបានអង្គ​ជំនុំជម្រះ​ទាំងពីរថ្នាក់​របស់តុលាការ​ខ្មែរក្រហម សម្រេចផ្តន្ទាទោស​ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​សម្លាប់មនុស្សសម័យ​ខ្មែរក្រហម។ 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១